១. ចក្ខុវិស័យ
សាកលវិទ្យាល័យជាតិបាត់ដំបងនឹងក្លាយជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ពហុជំនាញ និងស្រាវជ្រាវ ដែលមាន​កិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

២. បេសកកម្ម
សាកលវិទ្យាល័យជាតិបាត់ដំបងមានបេសកកម្មសំខាន់ចំនួន២ដូចជា៖
១. បណ្ដុះបណ្ដាលនិស្សិតប្រកបដោយសមត្ថភាពកម្រិតជាតិ និងអន្តរជាតិឆ្លើយតបនឹងទីផ្សារការងារ
២. ធ្វើការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីបម្រើផលិតភាព    និងកំណើនសេដ្ឋកិច្ចជាតិ។

៣. គុណតម្លៃ
សាកលវិទ្យាល័យមានគុណតម្លៃស្នូលរួមមាន៖
១. មនសិការជាតិ
. គណនេយ្យភាព
៣. ការទទួលខុសត្រូវ
. ក្រមសីលធម៌ វិជ្ជាជីវៈ
៥. វិន័យ
. ស្មារតីការងារជាក្រុម

៤ . វប្បធម៌អង្គភាព
សាកលវិទ្យាល័យមានវប្បធម៌ដូចខាងក្រោម៖
១. ការគោរព ទំនាក់ទំនងល្អ និងផ្តល់តម្លៃទៅវិញទៅមក
២. គុណភាព និងប្រសិទ្ធភាពការងារ
៣. សុវត្ថិភាពការងារ
៤. ប្រយោជន៍រួម
. គំនិតច្នៃប្រឌិត និងនវានុវត្តន៍
៦. អត្តសញ្ញាណជាតិ

៥ . គោលបំណង
ដើម្បីសម្រេចបាននូវបេសកកម្មទាំងពីរនេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានកំណត់គោលបំណង និងយុទ្ធសាស្រ្តដូចជា៖
គោលបំណងទី១៖ អភិវឌ្ឍប្រព័ន្ធអភិបាលកិច្ច និងពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពនៃការគ្រប់គ្រង និងសមិទ្ធកម្មនៃសាកវិទ្យាល័យជាតិបាត់ដំបង
គោលបំណងទី២៖ ផលិតបាននិស្សិតចំនួន ៣៧៦២រូប មានសមត្ថភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ឆ្លើយតបទីផ្សារការងារ
គោលបំណងទី៣៖ ផលិតបានលទ្ធផលស្រាវជ្រាវចំនួន ៦៧៧ សម្រាប់បម្រើផលិតភាព និងកំណើនសេដ្ឋកិច្ច

៦ . គោលដៅជាយុទ្ធសាស្រ្ត
យុទ្ធសាស្រ្តទី១៖ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិដែលមានកម្មវិធីសិក្សាស្តង់ដា និងមានការទទួលស្គាល់គុណភាពអប់រំកម្រិតជាតិ និងអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
យុទ្ធសាស្រ្តទី២៖ ការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ និងសាកលវិទ្យាល័យលើគម្រោងស្រាវជ្រាវវិនិយោគ។
យុទ្ធសាស្រ្តទី៣៖ ការរៀបចំវេទិកាប្រចាំឆ្នាំផ្សព្វផ្សាយពីលទ្ធផលការសិក្សា និងការស្រាវជ្រាវ និងផែនការកម្មវិធីវិនិយោគជាមួយនិស្សិត មាតាបិតា និងវិស័យឯកជន និងដៃគូអភិវឌ្ឍ។
យុទ្ធសាស្រ្តទី៤៖ ការធ្វើទំនើបកម្មស្ថាប័នក្នុងការផលិត ចងក្រង និងប្រើប្រាស់ទិន្នន័យពីលទ្ធផល និងផលសម្រេចដើម្បីស្វែងរកការគាំទ្រពីគ្រប់ក្រសួងពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធ។

Facebook