១. ទស្សនវិស័យរបស់ការិយាល័យសិក្សា
ការិយាល័យសិក្សាធានាផ្ដល់សេវាសិក្សាដែលនិស្សិតនិងគ្រូបង្រៀនប្រកបដោយការពេញចិត្ត បរិយាកាសអំណោយផលសម្រាប់ការបង្រៀននិងរៀន និង វិន័យឈានទៅរកសីលធម៌វិជ្ជាជីវៈ។
២. បេសកកម្មរបស់ការិយាល័យសិក្សា
១. ធានាប្រសិទ្ធភាពនៃការផ្ដល់សេវាសិក្សាជូននិស្សិតនិងគ្រូបង្រៀន
២. គ្រប់គ្រងទិន្នន័យនៃការសិក្សារបស់និស្សិតនិងទិន្នន័យនៃការបង្រៀនគ្រប់ជ្រុងជ្រោយ
៣. រចនាសម្ព័ន្ធរបស់ការិយាល័យសិក្សា
៤. សេវាកម្មនានារបស់ការិយាល័យសិក្សា
៥. នីតិវិធីនៃការចុះឈ្មោះចូលរៀន
៦. នីតិវិធីនៃការស្នើសុំលិខិតបញ្ជាក់នានា
- សំណើសុំព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន៖ និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំ -> ផ្នែកដាតាបេសព្រីនចេញព្រឹត្តិបត្រពិន្ទុ/វិញ្ញាបនបត្របញ្ជាក់ការសិក្សា/វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន/វិញ្ញាបនបត្របណ្តោះអាសន្ន/បញ្ជាក់សញ្ញាបត្រពិត្រ -> និស្សិតត្រូវបានទាក់ទងឱ្យមកទទួលព្រឹត្តិបត្រពិន្ទុ/វិញ្ញាបនបត្របញ្ជាក់ការសិក្សា/វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលបានចុះហត្ថលេខារួច
- សំណើសុំលាឈប់: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំលាឈប់ -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ (និស្សិតអាចស្នើសុំព្រឹត្តិបត្រពិន្ទុ/វិញ្ញាបនបត្របញ្ជាក់ការសិក្សា/វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន)
- សំណើសុំព្យួរការសិក្សា: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំព្យួរការសិក្សា ដោយបញ្ជាក់ច្បាស់អំពីមូលហេតុ រយៈពេល និងឯកសារភស្ដុតាង -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន។
ការផ្ទេរ:
- សំណើសុំប្ដូរវេនសិក្សា: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំប្ដូរវេនសិក្សា ដោយភ្ជាប់ជាមួយឯកសារភស្តុតាង -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន រាយការណ៍ពិន្ទុនៅថ្នាក់ចាស់ទៅគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះនិងសៀវភៅវត្តមាន។ និស្សិតអាចស្នើសុំប្ដូរវេនពេលណាក៏បានក្នុងអំឡុងពេលឆមាសកំពុងដំណើរការ ប៉ុន្តែក្នុងករណីចំនួននិស្សិតគ្រប់ចំនួនអតិបរមា នោះសំណើសុំប្ដូរវេនសិក្សានឹងអាចត្រូវបានបដិសេធ។
- សំណើសុំប្ដូរជំនាញ: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំប្ដូរជំនាញ ដោយភ្ជាប់ជាមួយឯកសារភស្តុតាង -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន រាយការណ៍ពិន្ទុនៅថ្នាក់ចាស់ទៅគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះនិងសៀវភៅវត្តមាន។ និស្សិតត្រូវបានអនុញ្ញាតឱ្យប្ដូរជំនាញត្រឹមសប្ដាហ៍ទី៤ បន្ទាប់ពីចូលឆមាស ហើយសំណើសុំប្ដូរជំនាញត្រូវបានអនុញ្ញាតត្រឹមឆមាសទី២ ឆ្នាំទី២។
- សំណើសុំបន្តការសិក្សា: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំបន្តការសិក្សា ដោយភ្ជាប់ជាមួយឯកសារភស្ដុតាងដូចជា សំណើសុំព្យួរការសិក្សា ឬឯកសារបញ្ជាក់អំពីការខកខានមិនបានចូលរៀន -> ផ្នែកដាតាបេសពិនិត្យចំនួនក្រេឌីត និងមុខវិជ្ជាដែលបានបំពេញ រួចឆ្លងជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិងសម្រេច -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះនិងសៀវភៅវត្តមាន។
- សំណើសុំផ្ទេរចូល: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំផ្ទេរចូល ដោយភ្ជាប់ជាមួយព្រឹត្តិបត្រពិន្ទុ -> ផ្នែកសេវានិស្សិតពិនិត្យផ្ទៀងផ្ទាត់ការសមមូលក្រេឌីតនិងមុខវិជ្ជាជាមួយកម្មវិធីអប់រំរបស់ស.ជ.ប.ដ. -> ផ្នែកដាតាបេសពិនិត្យចំនួនក្រេឌីត និងមុខវិជ្ជាដែលបានបំពេញ រួចឆ្លងជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិងសម្រេច -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះនិងសៀវភៅវត្តមាន។ ឆ្នាំនិងឆមាសដែលផ្ទេរចូលផ្អែកតាមគោលការណ៍ស្ដីពីគន្លងសិក្សាធិការលេខ ០០០១/២៣។
- សំណើសុំផ្ទេរចេញ: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំផ្ទេរចេញ -> ផ្នែកដាតាបេសចុះទិន្នន័យក្នុងប្រព័ន្ធបន្ទាប់ពីទទួលបានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ -> ផ្នែកសេវានិស្សិតត្រូវផ្ដល់ដំណឹងជូនប្រធានថ្នាក់និងគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះនិងសៀវភៅវត្តមាន (និស្សិតអាចស្នើសុំព្រឹត្តិបត្រពិន្ទុ/វិញ្ញាបនបត្របញ្ជាក់ការសិក្សា/វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) ។
- សំណើសុំសញ្ញាបត្របណ្ដោះអាសន្ន/សញ្ញាបត្រពិត: និស្សិតមកទិញពាក្យនៅកន្លែងលក់ពាក្យនៅការិយាល័យសិក្សា -> បំពេញពាក្យស្នើសុំដកសញ្ញាបត្របណ្ដោះអាសន្ន/សញ្ញាបត្រពិត -> ផ្នែកដាតាបេសពិនិត្យការបំពេញលក្ខខណ្ឌក្រេឌីតនិងលក្ខណ្ឌនានា មុននឹងចេញសញ្ញាបត្របណ្ដោះអាសន្ន/សញ្ញាបត្រពិត -> និស្សិតនឹងត្រូវបានទាក់ទងឱ្យមកទទួលសញ្ញាបត្របណ្ដោះអាសន្ន/សញ្ញាបត្រពិត. ចំពោះសញ្ញាបត្រពិតអាចចេញជូននិស្សិត លុះត្រាមានហត្ថលេខារបស់ឯកឧត្ដមសាកលវិទ្យាធិការ និងប្រធានក្រុមប្រឹក្សាភិបាល។