ការិយាល័យកិច្ចការនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ជូននិស្សិតនូវការប្រឹក្សាការងារ ស្វែងរកការងារ កសាងបណ្តាញសម្រាប់ការបណ្តុះបណ្តាល សិក្ខាសាលានានាជូនដល់និស្សិតជាដើម។ ជារៀងរាល់ឆ្នាំ

ការិយាល័យកិច្ចការនិស្សិត ជាអង្គភាពមួយក្នុងចំណោមអង្គភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលផ្តោតទៅលើកិច្ចសហការ និងជម្រុញការផ្តល់សេវានានារបស់សាកលវិទ្យាល័យជាតិបាត់ដំបងឱ្យកាន់តែប្រសើរ ។ បច្ចុប្បន្ន ការិយាល័យកិច្ចការនិស្សិត បាននិងកំពុងកិច្ចការជាច្រើនជាមួយនឹងនិស្សិតកំពុងសិក្សា អតីតនិស្សិត បណ្តាក្រុមហ៊ុន និងអង្គភាពខាងក្រៅផ្សេងៗទៀត ។

ជាមួយនឹងនិស្សិតកំពុងសិក្សា បាននិងបន្តការផ្សព្វផ្សាយពត៌មានអំពីការជ្រើសរើសការងារជូនដល់និស្សិត ការផ្សព្វផ្សាយជួយស្វែងរកនិងផ្សព្វផ្សាយការងារនិងអាហារូបករណ៍ដល់និស្សិត កិច្ចការអភិវឌ្ឍន៍និស្សិត ដោយចូលរួមក្នុងកម្មវិធីវប្បធម៌ និងពិធីកំសាន្ត ការពិភាក្សា សិក្ខាសាលា ការប្រកួតប្រជែងសមត្ថភាព ឬវគ្គអប់រំពិសេសព្រមទាំងផ្សព្វផ្សាយនូវគោលការណ៍នានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជម្រុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយអតីតនិស្សិត បានធ្វើការសហការជាមួយសមាគមអតីតនិស្សិតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ការប្រមូលចងក្រងអតីតនិស្សិត ការសិក្សាស្រាវជ្រាវលើស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និង

ជាមួយបណ្តាក្រុមហ៊ុននិងអង្គភាពជាដៃគូអភិវឌ្ឍលើការស្វែងរកការងារ ការហាត់ការសម្រាប់និស្សិតកំពុងសិក្សាជាដើម។

និយាយរួម ការិយាល័យកិច្ចការនិស្សិតមិនត្រឹមតែផ្តល់សេវាអប់រំប៉ុណ្ណោះទេ ថែមទាំងធ្វើការសិក្សាស្រាវជ្រាវ និងសហការគាំទ្រភាពជាដៃគូជាមួយបណ្តាអង្គផាពទាំងក្នុងនិងក្រៅផងដែរ។

សាវតារ

ការិយាល័យកិច្ចការនិស្សិត ត្រូវបានបង្កើតឡើងស្របតាមរចនាសម្ព័ន្ធគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិបាត់ដំបង (ស ជ ប​ ដ.) ចាប់តាំងពីឆ្នាំ ២០០៧ ។  ក្រោមកិច្ចកំណែទម្រង់របស់គណៈកម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិបាត់ដំបង ចាប់ឆ្នាំ២០១៩ ការិយាល័យកិច្ចការនិស្សិត បានបំពេញការងារសំខាន់ៗជាច្រើនសំដៅចូលរួមអភិវឌ្ឍសាកលវិទ្យាល័យជាតិបាត់ដំបងរួមមាន ការរៀបចំនិងអភិវឌ្ឍគោលការណ៍អភិវឌ្ឍន៍និស្សិត ការផ្តល់ប្រឹក្សាយោបល់ដល់និស្សិតក្នុងស្ថានភាពរស់នៅ ស្ថានភាពសិក្សា ការជ្រើសរើស ការផ្លាស់ប្តូរមុខជំនាញ និងការផ្ទេរការសិក្សាដោយសហការជាមួយអង្គភាព​អប់រំ​​ក្រោមឱវាទ​​ស.ជ.ប.ដ ការគ្រប់គ្រងសមាគមនិស្សិត និងកិច្ចការអភិវឌ្ឍន៍និស្សិតដោយចូលរួមលើកកម្ពស់វប្បធម៌ និងពិធីកំសាន្ត ការពិភាក្សា សិក្ខាសាលា ឬវគ្គអប់រំពិសេស ការជួយស្វែងរកនិងផ្សព្វផ្សាយការងារនិងអាហារូបករណ៍ និងការបម្រើសេវាកម្មផ្សេងៗ ទាក់ទងក្នុងការដាក់ពាក្យចូលបម្រើការងារ ការវិភាគមុខរបរ និងតាមដានមុខរបរនិស្សិតក្នុងពិភពការងារ ព្រមទាំងទទួលពាក្យនិងដោះស្រាយរាល់ការតវ៉ារបស់និស្សិត។

ចក្ខុវិស័យ

ការិយាល័យកិច្ចការនិស្សិត ជាអង្គភាពតែមួយគត់ដែលបម្រើសេវាកម្ម និងជម្រុញការផ្តល់សេវាកម្មរបស់ស.ជ.ប.ដ.ប្រកបដោយប្រសិទ្ធភាពនិង ប្រសិទ្ធផល។

បេសកកម្ម

១.ផ្តល់សេវាកម្មលើការពិគ្រោះយោបល់លើការងារ ការសិក្សាជូនដល់និស្សិត

២.សហការ និងគាំទ្រសកម្មភាពអភិវឌ្ឍនិស្សិត

គោលដៅយុទ្ធសាស្ត្រ

ស្របតាមគោលដៅយុទ្ធសាស្ត្រទី៣ និងទី៤ របស់សាកលវិទ្យាល័យជាតិបាត់ដំបងរយៈពេល១០ឆ្នាំ  ការិយាល័យកិច្ចការនិស្សិត ចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដោយធ្វើការគាំទ្រ សហការ និងរៀបចំស្របតាមយុទ្ធសាស្រ្តទី៣ «ការរៀបចំវេទិកាប្រចាំឆ្នាំផ្សព្វផ្សាយការសិក្សា និងការស្រាវជ្រាវ និងផែនការកម្មវិធីវិនិយោគជាមួយនិស្សិត មាតាបិតា វិស័យឯកជន និងដៃគូរអភិវឌ្ឍ» និងយុទ្ធសាស្រ្តទី៤៖ «ការធ្វើទំនើបកម្មស្ថាប័នក្នុងការផលិត ចងក្រង និងប្រើប្រាស់ទិន្នន័យពីលទ្ធផល និងផលសម្រេចដើម្បីស្វែងរកការគាំទ្រពីក្រសួងពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធ»។

ទំនាក់ទំនង៖
អ្នកគ្រូ ស៊ូ ហ្វាទីម៉ាហ្វាទី ប្រធានការិយាល័យកិច្ចការនិស្សិត
ទូរសព្ទ៖ +855 12 989 217
អ៊ីម៉ែល៖ [email protected]

ទូរស័ព្ទ៖ 093 335 901
អ៊ីម៉ែល៖ [email protected]

Facebook