អំពីកសិដ្ឋានស្រាវជ្រាវនិងបណ្ដុះបណ្ដាល កសិដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រ សកម្មភាពបណ្ដុះបណ្ដាលនិងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាសាកលវិទ្យាល័យឈានមុខក្នុងវិស័យកសិកម្ម នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ គោលដៅរបស់ កសិដ្ឋានគឺដើម្បីអភិវឌ្ឍវិស័យផលិតកម្មសត្វ និងដំណាំតាមរយៈការយល់ដឹងអំពីប្រតិបត្តិការនៃប្រព័ន្ធដំណាំ-បសុសត្វទាំងមូលនាពេលបច្ចុប្បន្ន និងឆ្ពោះទៅរកផលិតភាពសត្វ និងដំណាំប្រកបដោយនិរន្តរភាព សម្រេចបានគោលនយោបាយសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មកសាងសមត្ថភាពធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងផ្តល់សេវាកម្មបច្ចេកទេសដល់បុគ្គល និងស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ។ កសិដ្ឋានផ្ដោតអាទិភាពចំនួន៣ រួមមាន ការគាំទ្រក្នុងដំណើការរៀន និងបង្រៀនផ្នែកកសិកម្ម គាំទ្រការវិនិយោគរបស់សាកលវិទ្យាល័យ និងដៃគូរលើប្រព័ន្ធផលិតកម្មកសិកម្ម និងគាំទ្រការសិក្សាស្រាវជ្រាវដល់និស្សិត និងអ្នកស្រាវជ្រាវ វិស័យកសិកម្មក្នុងតំបន់ភូមិភាគពាយ័ព្យ ។ គោលបំណង1. កសាងសមត្ថភាព និងលើកកម្ពស់គុណវុឌ្ឍិរបស់អ្នកស្រាវជ្រាវបសុសត្វ វារីសត្វ និងដំណាំ2. ផ្តល់ការបណ្ដុះបណ្ដាលផ្នែកចិញ្ចឹមសត្វ និងដាំដុះដំណាំដល់សិស្ស និស្សិត កសិករ និងអ្នកផលិត3. ផ្តល់ជំនួយបច្ចេកទេស និងអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងវិស័យចិញ្ចឹមសត្វ និងដាំដុះដំណាំ4. ពង្រឹងបណ្តាញជាតិ និងអន្តរជាតិក្នុងចំណោមអ្នកពាក់ព័ន្ធផ្នែកចិញ្ចឹមសត្វនិងដាំដុះដំណាំ សកម្មភាព1. ផ្តល់ការអប់រំ និងបណ្តុះបណ្តាលលើជំនាញទាក់ទងនឹងបច្ចេកទេសចិញ្ចឹមសត្វ ការបង្កាត់ពូជសត្វតាមវិធីសាស្ត្រសិប្បនិម្មិត2. សេវាកម្មអភិវឌ្ឍន៍អាជីវកម្មបសុសត្វ និងដំណាំ 3. ធ្វើការសិក្សាទីផ្សារលើចំណីសត្វ ផលិតផលសាច់សត្វ និងថ្នាំពេទ្យសត្វ4. ការផ្តល់សេវាប្រឹក្សា និងផ្សព្វផ្សាយលើបច្ចេកទេសផលិតកម្មសត្វដល់កសិករខ្នាតតូច និងអ្នកផលិតខ្នាតមធ្យម និងធំ5. ការផ្តល់សេវាស្រាវជ្រាវលើវិស័យកសិកម្មនៅភូមិភាគពាយ័ព្យ តួនាទីកសិដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាល ១. ពិសោធន៍ស្រាវជ្រាវលើផលិតកម្មស្រូវពូជ ២. ផលិតកម្មរុក្ខជាតិលម្អ ដំណាំបន្លែ និងដំណាំហូបផ្លែ ៣. ពិសោធន៍ស្រាវជ្រាវ លើដំណើការផលិតជីកំប៉ុស្ត៍ ៤. ពិសោធន៍ស្រាវជ្រាវ លើផលិតកម្មពូជដំឡូងមី ៥. ពិសោធន៍ស្រាវជ្រាវ ក្នុងវិស័យវារីវប្បកម្ម ចិញ្ចឹមត្រី និងកង្កែប ៥. ផលិតកម្មចិញ្ចឹមមាន់តាមបែបបង្កាត់សិប្បនិម្មិត ៦. ស្រាវជ្រាវផលិតកម្មកូនជ្រូកពូជតាមវិធីសាស្ត្របង្កាត់សិប្បនិម្មិត(AI) ៧. ផលិតកម្មគោសាច់ និងបង្កាត់ពូជគោតាមបែមសិប្បនិម្មិត ទំនាក់ទំនង៖លោក ឡុង ទិត្យ ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារទូរស័ព្ទ៖ +855 12 602 099 | អ៊ីម៉ែល៖ [email protected]